Job Description
.គ្រប់គ្រង និងដឹកនាំបុគ្គលិកសន្តិសុខ ក្នុងការផ្តល់សេវាកម្មសណ្តាប់ធ្នាប់សាធារណៈសន្តិសុខ និងសុវត្ថិ ភាពដល់ភ្ញៀវ អាជីវករ និងបុគ្គលិក នៅក្នុងផ្សារ និងការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ប្រកបដោយប្រសិទ្ធ
ភាព និងគុណភាព។
.ចាត់ចែងសកម្មភាពការងារប្រចាំថ្ងៃសម្រាប់បុគ្គលិកសន្តិសុខឲ្យបានត្រឹមត្រូវទៅតាមគោលដៅការងារ នីមួយៗ ដូចជា ទីតាំងចំណត ច្រកទ្វារចេញចូលផ្សារ ការិយាល័យ និងគោលដៅផ្សេងៗទៀតដែលបាន កំណត់។
.ធ្វើការត្រួតពិនិត្យសកម្មភាពការងារ និងឥរិយាបទការងាររបស់បុគ្គលិកសន្តិសុខជាប្រចាំ ដើម្បីធានាថា រាល់ការងារដែលបានបំពេញគឺមានប្រសិទ្ធិភាព។
.ធ្វើការបណ្តុះបណ្តាលជំនាញដល់បុគ្គលិក ដូចជា ការល្បាត ការរាយការណ៍ គោលការណ៍ និងនីតិវិធី សន្តិសុខ ។ល។
.រៀបចំកម្លាំងល្បាតពេលយប់ ដើម្បីត្រួតពិនិត្យការទុកដាក់សម្ភារៈ របស់បុគ្គលិក និងអាជីវករ ត្រូវធានា ថារាល់សម្ភារៈទាំងឡាយបានទុកដាក់ត្រឹមត្រូវនិងមានសុវត្ថិភាព បើមានសញ្ញាណាមួយខុសប្រក្រតី ត្រូវរាយការណ៍មកផ្នែកពាក់ព័ន្ធភ្លាម។
.ធ្វើការអង្កេតនិងកំណត់មុខសញ្ញាជនសង្ស័យឬស្ថានភាពអ្វីមួយដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់ បុគ្គលិកភ្ញៀវ និង អាជីវករ ហើយត្រូវធ្វើការណែនាំ និងចាត់វិធានការយ៉ាងសកម្ម និងទាន់ពេលវេលាដើម្បី ទប់ស្កាត់បញ្ហាទាំងនោះកើតមានឡើង។
.ត្រូវចេះពិនិត្យលើកាលកំណត់គុណភាពរបស់បំពង់ពន្លត់អគ្គីភ័យ ស្គាល់ និងចេះប្រើប្រាស់ឲ្យបានត្រឹម ត្រូវទៅតាមស្ថានភាព ជាក់ស្ដែង ។
.គ្រប់គ្រងនិងទប់ស្កាត់បញ្ហាអគ្គីភ័យនិងរាយការណ៏ទៅអង្គភាពពន្លត់អគ្គីភ័យបានទាន់ពេលវេលាដើម្បីកុំមានការខាតបង់ធ្ងន់ធ្ងរ ។
.ត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានការសហការល្អ និងការអន្តរាគមន៍ទាន់ ពេលវេលា នៅពេលមានបញ្ហាដែលតម្រូវឲ្យមានការស្នើសុំអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ។
.អនុវត្តការងារផ្សេងទៀតនៅពេលមានការចាត់តាំងរបស់ប្រធានប្រតិបត្តិផ្សារ។