Academic Coordinator (KKP & KPP) – Chamkar Doung

ដាក់ពាក្យ

Apply for this job

Upload CV (doc, docx, pdf)

ការពិពណ៌នាការងារ

មុខតំណែង: អ្នកសម្របសម្រួលកម្មវិធីមត្តេយ្យ និងបឋមសិក្សាចំណេះទូទៅខ្មែរ

អ្នកសម្របសម្រួលកម្មវិធីមត្តេយ្យ និងបឋមសិក្សាចំណេះទូទៅខ្មែរត្រូវមានគុណវុឌ្ឍិគ្រប់គ្រាន់ សមត្ថភាពខ្ពស់ ភាពច្នៃប្រឌិតរស់រវើក និងការប្រាស្រ័យទាក់ទងល្អក្នុងការដឹកនាំគ្រប់គ្រងសាលារៀន និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពដើម្បីសម្រេចបាននូវបេសកកម្ម និងទស្សនៈវិស័យ របស់ក្រុមហ៊ុនឆ្លើយតបទៅនឹងបរិបទនៃការអប់រំក្នុងប្រទេស តំបន់ និងពិភពលោក។

១- តួនាទី និងភារកិច្ចរួម
• គោរព និងអនុវត្តតាមបេសកកម្ម ទស្សនៈវិស័យ គោលការណ៍ នីតិវិធី និងវប្បធម៌រួម របស់ក្រុមហ៊ុន។
• ដឹកនាំដោយធ្វើជាគំរូ បង្ហាញសកម្មភាពល្អៗប្រចាំថ្ងៃ ហ៊ានបង្ហាញពីតម្លាភាព និងគណនេយ្យភាព ត្រូវបំពេញការងារឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ចេះជ្រើសរើសចំណុចណាជាអាទិភាពមកធ្វើមុន ហ៊ានធ្វើសេចក្តីសម្រេចចិត្តក្នុងការដោះស្រាយបញ្ហាប្រឈម បង្ហាញឥរិយាបថ ភាពជាសហគ្រិនភាព។
• ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈ ដោយមានសុភវិនិច្ឆ័យ និងការពិគ្រោះយោបល់ផ្អែកលើភស្តុតាងជាក់ស្តែង។
• រក្សាការសម្ងាត់វិជ្ជាជីវៈ ភក្ដីភាពចំពោះក្រុមហ៊ុន ចំណេះដឹងវិជ្ជាជីវៈ ការផ្តល់តម្លៃអ្នកសិក្សា ការមិនរើសអើង ការមិនប្រើអំពើហិង្សា មានសីលធម៌រស់នៅល្អ ប្រកបដោយគុណធម៌ និងយុត្តិធម៌។
• គ្រប់គ្រង និងដឹកនាំបុគ្គលិក សកម្មភាពសិក្សាធិការចំណេះទូទៅខ្មែរ និងកម្មវិធីសិក្សាបន្ថែម ដើម្បីការរីកចម្រើនរបស់កម្មវិធី អង្គភាព និងសង្គមជាតិទាំងមូល។
• ដឹកនាំការងារបច្ចេកទេសបង្រៀន កិច្ចការរដ្ឋបាលថ្នាក់រៀន និងការផលិតសម្ភារៈឧបទេសបង្រៀន ព្រមទាំងត្រួតពិនិត្យ និងតាមដានគុណភាពការបង្រៀន និងរៀន ការគ្រប់គ្រងវិន័យ ការមើលថែទាំសុវត្ថិភាពសិស្ស ការដោះស្រាយបញ្ហា ការរៀបចំតុបតែងថ្នាក់រៀន ការជំនួសថ្នាក់ និងបង្កើនទំនាក់ទំនងល្អជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងស្ថាប័នអប់រំដែលពាក់ព័ន្ធ។
• ដឹកនាំគ្រូបង្រៀនឱ្យអនុវត្តកម្មវិធីសិក្សានិងបច្ចេកវិទ្យាអប់រំថ្មីៗ ដូចជា ការប្រើប្រាស់វិធីសាស្ត្រចម្រុះLMS, MIS, STEM & ART សហគ្រិនភាព និង Community Based Learning ដែលរៀបចំដោយក្រុមហ៊ុន។
២- តួនាទី និងភារកិច្ចលម្អិតក្នុងកម្មវិធីមត្តេយ្យ និងបឋមសិក្សាចំណេះទូទៅខ្មែរ
២.១ ការងារដឹកនាំ និងសម្របសម្រួល
• សហការជាមួយគណៈនាយកដឹកនាំ លើការងារប្រជុំបច្ចេកទេសបង្រៀន បង្កើតសម្ភារៈឧបទេស បង្រៀន កិច្ចការរដ្ឋបាលថ្នាក់រៀន មានចិត្តសាស្រ្តអប់រំ និងការគ្រប់គ្រង និងចុះសង្កេតការបង្រៀននិងរៀនរបស់គ្រូតាមកម្រិតថ្នាក់ទាំងមត្តេយ្យសិក្សា និងបឋមសិក្សាចំណេះទូទៅខ្មែរ។
• គ្រប់គ្រង ពិនិត្យ និងតាមដានការអនុវត្តកម្មវិធីសិក្សា គ្រប់គ្រងនិងប្រើប្រាស់សម្ភារៈឧបទេស និងសម្ភារៈប្រើប្រាស់ ក្នុងការបង្រៀន និងរៀន សម្រាប់ជំនួយឱ្យសកម្មភាពសិក្សា។
• តាមដានពីការផ្លាស់ប្តូរកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលសម្រាប់គ្រូ និងសិស្ស។
• រៀបចំការប្រជុំផ្សព្វផ្សាយគោលការណ៍នានា និងបង្ហាញវិធីសាស្ត្របង្រៀនគ្រប់មុខវិជ្ជាឱ្យបានទៀងទាត់។
• រៀបចំផែនការអភិវឌ្ឍ និងប្រតិទិនសិក្សាប្រចាំឆ្នាំ ហើយធ្វើផែនការសកម្មភពប្រចាំសបា្តហ៍ ខែ និងឆ្នាំ។
• ជំរុញឱ្យបណ្ណារក្សស្រង់ចំនួនសិស្ស តាមកម្រិតថ្នាក់ និងគ្រូបង្រៀនដែលបានចូលក្នុងបណ្ណាល័យ និងខ្ចីសងសម្ភារៈឧបទេស ឬសៀវភៅសិក្សា។
• មានទំនាក់ទំនងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ដើម្បីផ្តល់ព័ត៌មានស្តីពីការសិក្សា និងអាកប្បកិរិយា និងអត្តចរិតសិស្ស ឬជួបពិភាក្សាគ្នា ជាពិសេសលើលទ្ធផលការសិក្សារបស់សិស្ស។
• តាមដានលើមតិយោបល់របស់មាតាបិតាសិស្ស និងស្រង់មតិយោបល់មិនប្រក្រតី។
• ចូលរួមការប្រជុំប្រចាំខែដែលរៀបចំដោយសាខានីឱ្យបានទៀតទាត់។
• សហការឱ្យបានជិតស្និទ្ធជាមួយស្ថាប័នអប់រំដែលពាក់ព័ន្ធ។
• បំពេញភារកិច្ចការងារពាក់ព័ន្ធផ្សេងៗទៀត ក្នុងករណីមានការចាត់តាំងពីថ្នាក់ដឹកនាំសាលា។
• ចូលរួមសហការក្នុងការរៀបចំកម្មវិធីនិងព្រឹត្តិការណ៍ផ្សេងៗ ដែលរៀបចំដោយសាខានិងការិយាល័យកណ្ដាល។
២.២ ការងាររដ្ឋបាលសិក្សា
• រៀបចំបំណែងចែកកាលវិភាគ និងម៉ោងសិក្សាសម្រាប់គ្រូបង្រៀន និងថ្នាក់រៀន រួមទាំងដាក់កាលវិភាគគ្រូ និងសិស្សក្នុង MIS។
• គ្រប់គ្រង និងត្រួតពិនិត្យរាល់វិញ្ញាសា សមស្របតាមកម្មវិធីសិក្សា ក្នុងពេលប្រឡងឆមាសនីមួយៗ ។
• ត្រួតពិនិត្យ និងតាមដានការប្រឡង ប្រចាំខែ ឆមាស និងការប្រឡងផ្សេងៗទៀត។
• បូកសរុបពិន្ទុ និងធ្វើរបាយការណ៍ប្រចាំឆមាសនីមួយៗ រួចផ្ញើមកនាយកដ្ឋានអប់រំ។
• ត្រួតពិនិត្យរាល់ពិន្ទុនិងព្រឹត្តិបត្រពិន្ទុសិស្សប្រចាំខែ ប្រចាំឆមាស និងប្រចាំឆ្នាំ ហើយត្រួតពិនិត្យ និងកែសម្រួលលើការផ្តល់មតិយោបល់របស់គ្រូ លើការសិក្សារបស់សិស្ស និងពិនិត្យមើលសៀវភៅសិក្សារបស់សិស្ស។
• ត្រួតពិនិត្យ និងតាមដានការសរសេរសៀវភៅសិក្ខាគារិក។
• ចូលរួមក្នុងការងារគ្រប់គ្រងសកម្មភាពសិក្សាក្រៅសាលា និងកម្មវិធីសិក្សាបន្ថែម។
• សម្របសម្រួលលើការដោះស្រាយបញ្ហាជាមួយសិស្ស និងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។
• គ្រប់គ្រងលើស្ថិតិសិស្សរួមមាន សិស្សថ្មី សិស្សឈប់ សិស្សបញ្ចប់ភូមិសិក្សា សិស្សបង់ប្រាក់ សិស្សមិនទាន់បង់ប្រាក់ សិស្សសរុប ប្រចាំខែ ប្រចាំឆមាស និងប្រចាំឆ្នាំ។
• តាមដានលទ្ធផលសិក្សារបស់សិស្សប្រចាំខែ ប្រចាំឆមាស ប្រចាំឆ្នាំ ធ្វើផែនការសិស្ស ផែនការគ្រូ ផែនការថ្នាក់ ផែនការអភិវឌ្ឍសាខា និងធ្វើផែនការបំប៉នសិស្សរៀនយឺត។
• ចូលរួមក្នុងការងារគ្រប់គ្រង សន្សំសំចៃធនធានសម្ភារៈ ត្រួតពិនិត្យលើការបិទភ្លើង កង្ហារ ម៉ាស៊ីនត្រជាក់ និងសម្ភារៈអគ្គិសនីផ្សេងទៀត បន្ទាប់ពីចប់ម៉ោងបង្រៀន ការប្រើប្រាស់កុំព្យូទ័រ ម៉ាស៊ីនបោះពុម្ព និងសម្ភារបង្រៀន និងរៀនផ្សេងៗទៀត។
• ទំនាក់ទំនងសិស្សថ្មី Add សិស្សចូល Group Messenger ( មត្តេយ្យ បឋម ) Or Telegram & Messenger ( មធ្យម ) Call ទំនាក់ទំនងរហូតដល់គាត់បានឃើញ បានទទួល Group ត្រឹមត្រូវ
• បង្កើតថ្នាក់ ដាក់មុខវិជ្ជា ដាក់ហត្ថលេខា សម្រាប់បញ្ចូលពិន្ទុជារៀងរាល់ខែ។
• ចុះលេខបណ្ណសរសើរ និង វិញ្ញាបនបត្របញ្ចប់ការសិក្សា។
• សម្របសម្រួលលើការដោះស្រាយបញ្ហាជាមួយគ្រូបង្រៀន និងសិស្សដែលគ្មានវិន័យ និងមករៀនយឺត។
• រៀបចំវត្តមានសិស្សសម្រាប់លោកគ្រូ អ្នកគ្រូយកទៅប្រើប្រាស់។
– តាមដានការបញ្ចូលពិន្ទុរបស់គ្រូមុខវិជ្ជានីមួយៗ គ្រប់កម្រិត តាមខែ ក្នុងប្រព័ន្ធ MIS និងជួយសម្រួលលោកគ្រូ អ្នកគ្រូដែលមានឧបសគ្គក្នុងការបញ្ចូល ឱ្យទាន់ពេលវេលា។
– ផ្ទៀងផ្ទាត់ពិន្ទុឱ្យបានត្រឹមត្រូវគ្រប់មុខវិជ្ជា គ្រប់កម្រិតថ្នាក់ ដើម្បីធានាថា ពិន្ទុទាំងអស់នោះ អាចប្រើប្រាស់ជាផ្លូវការបាន
– សរសេរសៀវភៅតាមដានប្រចាំ ដោយយកពិន្ទុដែលបានបញ្ចូលក្នុងប្រព័ន្ធ MIS ជាគោល ឱ្យបានទាន់ពេលវេលា។
– សរសេរសៀវភៅសិក្ខាគារិកប្រចាំឆ្នាំគ្រប់កម្រិតថ្នាក់ឱ្យបានទាន់ពេលវេលា។
២. ៣ ការងារបច្ចេកទេស
• ត្រួតពិនិត្យ និងរៀបចំ សណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថានថ្នាក់រៀន និងនៅកន្លែងលេង ដោយផ្អែកទៅលើស្តង់ដាគុណភាពរបស់សាលារៀន។
• ជ្រើសរើសគ្រូបង្រៀន ជំនួយការគ្រូ បុគ្គលិកសិក្សា និងតម្រង់ទិសការងារដល់បុគ្គលិក គ្រូបង្រៀនថ្មី។
• កសាងសមត្ថភាពគ្រូដោយចុះសង្កេតការបង្រៀន និងផ្ដល់ជាប្រឹក្សាគរុកោសល្យដល់គ្រូបង្រៀន។
• ត្រួតពិនិត្យអវត្តមានគ្រូបង្រៀន និងបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់ ព្រមទាំងដើរមើលគ្រូ និងសិស្សនៅពេលចេញលេង និងចេញទៅផ្ទះ។
• វាយតម្លៃជាប្រចាំ លើគុណភាពការសិក្សា អត្តចរិត និងអាកប្បកិរិយារបស់សិស្សានុសិស្ស។
• ដឹកនាំគ្រូធ្វើផែនការសិស្ស ផែនការគ្រូ ផែនការថ្នាក់រៀន និងផែនការជួយសិស្សរៀនយឺតប្រចាំខែ។
• ត្រួតពិនិត្យលើសកម្មភាពបង្រៀនតាមរយៈវីដេអូ ឬបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបណ្ណាល័យឱ្យមាន
ប្រសិទ្ធភាព។
• រៀបចំឯកសារសិក្សាធិការនិងផ្ដល់ជូនការិយាល័យផ្សេងៗនៃស្ថាប័នអប់រំដែលពាក់ព័ន្ធឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា។
• ចូលរួមក្នុងការងារគ្រប់គ្រង ការសន្សំសំចៃធនធានសម្ភារៈ ត្រួតពិនិត្យលើការបិទភ្លើង កង្ហារ ម៉ាស៊ីនត្រជាក់ និងសម្ភារអគ្គិសនីផ្សេងទៀតបន្ទាប់ពីចប់ម៉ោងបង្រៀន ការប្រើប្រាស់កុំព្យូទ័រ ម៉ាស៊ីនបោះពុម្ព និងសម្ភារៈបង្រៀន និងរៀនផ្សេងៗទៀត។
• ផ្តល់ការគាំទ្រផ្នែកបច្ចេកវិទ្យា ដូចជា ការដាក់មេរៀនក្នុងប្រព័ន្ធ LMS ការរៀបចំមេរៀន បទបង្ហាញផ្សេងៗ សម្រាប់គម្រោង Blended Learning ដល់លោកគ្រូអ្នកគ្រូ។
• បណ្ដុះបណ្ដាល និងដឹកនាំគ្រូបង្រៀនប្រើប្រាស់បច្ចេកវិទ្យាអប់រំក្នុងការបង្រៀននិងរៀនឱ្យមានប្រសិទ្ធភាព ។
• បណ្ដុះបណ្ដាលនិងដឹកនាំគ្រូបង្រៀនអនុវត្ត វិធីសាស្ត្រចម្រុះ បំណិនជីវិត សហគ្រិនភាព កិច្ចការគម្រោង និង Community Based Learning និងវិធីសាស្ត្រផ្សេងទៀតដែលរៀបចំដោយក្រុមហ៊ុន។
• ផ្តល់ការគាំទ្រផ្នែកបច្ចេកវិទ្យា លោកគ្រូ អ្នកគ្រូ។
• ជំនួសថ្នាក់ ខណៈគ្រូអវត្តមាន និងកាន់ថ្នាក់មួយវេន។
• បំពេញភារកិច្ចការងារពាក់ព័ន្ធផ្សេងៗទៀត ក្នុងករណីមានការចាត់តាំងពីថ្នាក់ដឹកនាំសាលា។

៣- តួនាទី និងភារកិច្ចជាអ្នកសម្របសម្រួល និងគ្រប់គ្រងបន្ទប់ពិសោធន៍
• ធ្វើបញ្ជីសម្ភារៈពិសោធន៍ ឧបករណ៍ពិសោធន៍ និងសារធាតុគីមី
• រៀបចំទុកដាក់សម្ភារៈ ឧបករណ៍ និងសារធាតុគីមីឱ្យមានសុវត្ថិភាព
• រៀបចំឯកសារណែនាំទាក់ទងនឹងបម្រុងប្រយ័ត្នក្នុងទីពិសោធន៍ និង ការពិសោធន៍
• សហការជាមួយគណៈគ្រប់គ្រង និង គ្រូបង្រៀនមុខវិជ្ជាដែលត្រូវពិសោធន៍ ផ្លាស់ប្ដូរផ្នត់គំនិត និង ឥរិយាបថ បែបថ្មីនៃការរៀន និង ការបង្រៀន របស់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស តាមរយៈការអនុវត្តយុទ្ធវិធី និង វិធីសាស្រ្តថ្មីៗតាមបែបស្ថាបនានិយម
• សហការជាមួយគ្រូមុខវិជ្ជាពិសោធន៍ក្នុងការរៀបចំមេរៀនពិសោធន៍ឱ្យបានល្អ រួមមាន ការធ្វើផែនការពិសោធន៍ ការរៀបចំឯកសាអនុវត្តន៍ការពិសោធន៍ ការរៀបចំសន្លឹកកិច្ចការពិសោធន៍ និង ការដឹកនាំសិស្សធ្វើការពិសោធន៍
• រិះរកវិធីសាស្រ្តលម្អិតសម្រាប់ការពិសោធន៍ និង ធ្វើការអភិវឌ្ឍន៍ផ្នែកស្រាវជ្រាវលើបច្ចេកទេសពិសោធន៍
• រៀបចំកាលវិភាគពិសោធន៍ប្រចាំសប្ដាហ៍ និង ជួយសម្របសម្រួលដំណើរការពិសោធន៍ឱ្យបានទៀតទាត់។
៤- សិទ្ធិក្នុងការសម្រេចចិត្ត
• ចាត់តាំងភារកិច្ចការងារប្រចាំថ្ងៃរបស់ បុគ្គលិកគ្រូបង្រៀនផ្នែកបឋមសិក្សាចំណេះទូទៅខ្មែរ។
• បំពេញភារកិច្ចការងារជំនួសនាយករង/នាយិការង ក្នុងករណីនាយករង/នាយិការង អវត្តមាន ដោយមានការផ្ទេរសិទ្ធិ។

Job Requirements

ប្រវត្តិការអប់រំ (Education Background)
• បរិញ្ញាបត្រអប់រំ ឬបរិញ្ញាបត្រជំនាញផ្នែកអប់រំ (ដូចជា គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា ...)
• សញ្ញាបត្រគរុកោសល្យ (សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន)
បទពិសោធការងារ (Work Experience)
• មានបទពិសោធ យ៉ាងតិច ៣ឆ្នាំ ក្នុងការបង្រៀននៅកម្រិតមធ្យមសិក្សា
• មានបទពិសោធ យ៉ាងតិច ១ឆ្នាំ ក្នុងការគ្រប់គ្រងគ្រូបង្រៀន ឬគ្រប់គ្រងទូទៅ
ភាសា (Language)
• មានសមត្ថភាពក្នុងការនិយាយ និងសរសេរ ជាភាសាខ្មែរ និងភាសាអង់គ្លេស (បើអាច)
សមត្ថភាពបច្ចេកទេស និងជំនាញ (Technical Competencies and Skills)
• មានជំនាញក្នុងការទំនាក់ទំនងអន្តរបុគ្គល
• មានជំនាញល្អក្នុងការពន្យល់ពេលធ្វើបទបង្ហាញ
• មានសមត្ថភាពពូកែក្នុងការដោះសា្រយបញ្ហា និងជំនាញក្នុងការចរចា
• មានសមត្ថភាពក្នុងការប្រើប្រាស់កុំព្យូទ័រ លើកម្មវិធី MS. Office, E-mail, Internet
បុគ្គលិកលក្ខណៈ/Leadership and Communication Skills (Personality Qualities)
• មានភាពរួសរាយ រាក់ទាក់ ទំនាក់ទំនងល្អ
• មានស្មារតីធ្វើការងារក្រុម និងមានភាពជាអ្នកដឹកនាំ
• មានភាពអត់ធ្មត់ និងម្ចាស់ការលើការងារ
• មានការទទួលខុសត្រូវខ្ពស់ និងប្រកបមនសិការវិជ្ជាជីវៈ
សមត្ថភាពសហការការងារ Corporate Competencies
• មានការយល់ដឹងទូលំទូលាយពីចក្ខុវិស័យ បេសកកម្ម ទិសដៅ និងគោលការណ៍របស់ស្ថាប័ន។